ខួប២៥ឆ្នាំ នៃការដោះមីននៅកម្ពុជារបស់អង្គការ «ម៉ែក», ទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល «អង្គការម៉ែក» ចូលរួមក្នុងវិស័យនេះ

FN ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ក្នុងខួបទី២៥ឆ្នាំ របស់អង្គការ ម៉ែក ដែលធ្វើការលើវិស័យមីន​ក្នុងប្រទេសកម្ពុជា នៅខេត្តបាត់ដំបង។ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​ប្រតិបត្តិករដោះមីនទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយហានិភ័យខ្ពស់បំផុត និងថ្នាក់ដឹកនាំអង្គការ ម៉ែក ដែលបានខិតខំស្វែងរកធនធានដោយខ្លួនឯង មកបោសសម្អាតមីននៅ​​កម្ពុជាតំាងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ហើយអង្កការម៉ែក តែងតែសហការយ៉ាងល្អ ជាមួយអាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់។ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូមគាំទ្រយ៉ាងខ្លាំងចំពោះផែនការ បោសសម្អាតមីនរបស់អង្កការ ម៉ែក ដែលឆ្លើយតបទៅតាម ផែនការយុទ្ធសាស្ត្រជាតិ វិស័យសកម្មភាពមីន (NMAS) និងសមត្ថផលនានា ដែលអង្ការម៉ែក សម្រេចបាននាពេលកន្លងមក រួមមាន ​បោសសម្អាតដីបាន ៤៧,១២៥,៦០៩ ម៉ែត្រការ៉េ មីនប្រឆំាងមនុស្ស​៣,៥០៤២​គ្រាប់ មីនប្រឆាំងរថក្រោះ​៣៦១​គ្រាប់ គ្រាប់មិនទាន់ផ្ទុះ​១៤,៤៧៥​គ្រាប់ … Continue reading ខួប២៥ឆ្នាំ នៃការដោះមីននៅកម្ពុជារបស់អង្គការ «ម៉ែក», ទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល «អង្គការម៉ែក» ចូលរួមក្នុងវិស័យនេះ